ភ្នំពេញ ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ -មជ្ឈមណ្ឌលជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យា ឌីជីថលនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (GovTech) បានរៀបចំនូវ កម្មវិធីស្វែងយល់ពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា ដែលត្រូវបានរៀបចំ ជាបាឋកថា ជាសាធារណៈប្រចាំខែ លើកទី ២ ក្រោមប្រធានបទ ស្តីពី តួនាទីនៃហេដ្ឋារចនាសម័្ពន្ធទូរគមនាគមន៍ក្នុងការជំរុញការតភ្ជាប់ឌីជីថល

បាឋកថាជាសាធារណៈប្រចាំខែនេះ មានការចូលរួមពី វាគ្មិនកិត្ដិយស ឯកឧត្តម ជាង សុភ័ក្រ អគ្គនាយកនៃអគ្គនាយកដ្ឋាន គ្រប់គ្រងធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បាឋកថាប្រចាំនេះ បានប្រព្រឹត្តឡើង តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធី Zoom និង Facebook Live) ដោយមានការចូលរួម យ៉ាងកុះករពីសំណាក់មន្រ្តីរាជការ។

កាលពីវេលាម៉ោងពីររសៀល ថ្ងៃសុក្រ ទី ២១ ខែមករា កន្លងទៅ មជ្ឈមណ្ឌលជំរុញ អភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល បានរៀបចំជាបាឋកថាជាសាធារណៈប្រចាំខែលើកទី ២ ដែលក្នុងនោះ ឯកឧត្តមវាគ្មិន បានបង្ហាញពីគម្រោងនៃការរៀបចំនូវហេដ្ឋារចនាសម័្ពន្ធ ទូរគមនាគមន៍ និងការតភ្ជាប់បណ្តាញនៅទូទាំងប្រទេស ក្នុងការជំរុញការតភ្ជាប់ឌីជីថល របស់រាជរដ្ឋាភិបាល។

ការចែករំលែកនូវបញ្ហាប្រឈម ការខ្វះខាតនៃហេដ្ឋារចនាសម័្ពន្ធទូរគមនាគមន៍ដែល គ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេស និងការបន្តការផ្តល់សេវាឱ្យពេញលេញ ជាពិសេសសម្រាប់ការប្រើប្រាស់របស់ក្រសួងស្ថាប័ន និងមន្ត្រីថ្នាក់ក្រោមជាតិ ជាមួយនឹងការប្រើប្រាស់សេវាទូទៅ គឺនៅស្ថិតនៅក្នុងការអនុវត្តនិងផែនការសកម្មភាព បន្តបន្ទាប់ទៀត។

ក្នុងនោះ ឯកឧត្តម ជាង សុភ័ក្រ ក៍បានចែករំលែកនូវគោលដៅយុទ្ធសាស្ត្រ សម្រាប់ការលើកកម្ពស់ការអភិវឌ្បហេដ្ឋារចនាសម័ន្ធរដ្ឋាភិបាលឌីជីថលដែលមាន យុទ្ធសាស្ត្រចំនួន៤ ដូចជា៖

  • ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល
  • ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ
  • ការរៀបចំនិងការពង្រឹងហេដ្ឋារចនាសម័្ពន្ធសន្តិសុខឌីជីថល
  • ការអភិវឌ្បហេដ្ឋារចនាសម័្ពន្ធសេវាប្រៃសណីយ៍

ការរៀបចំឡើងនូវកម្មវិធីស្វែងយល់អំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា មានគោលបំណងជំរុញ និងផ្សព្វផ្សាយនូវសកម្មភាពរបស់ រាជរដ្ឋាភិបាលលើដំណើរការ បរិវត្តកម្មឌីជីថលក្នុងការជំរុញ ចាប់យក និងប្រើប្រាសបច្ចេកវិទ្យាឌីជីថល សម្រាប់បង្កើត ពង្រឹង និងធ្វើឲ្យល្អប្រសើរឡើងនូវសេវាសាធារណៈ ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ។

សំរាប់ព័ត៌មានបន្ថែម