• CAREERS
  • GOVTECH
  • NEWS
  • RESOURCES
  • Follow
  • Follow
  • Follow
  • About
    • Mission | Vision
    • Board of Trustees
    • President Message
    • Scientific Board
    • Management Team
    • Partners
  • Institutes
    • Institute of Digital Technology
    • Institute of Digital Governance
    • Institute of Digital Research & Innovation
  • Academic
    • Bachelor Programs
    • Scholarship
    • Admission
    • Digital Skills Essential
    • Learning Portal
  • Research
    • Natural Language Processing
    • Artificial Intelligence
    • Data Science
    • Internet of Things
    • Digital Policy Research
  • Innovation
    • Makerspace
    • Co-Innovation Space
    • Event Space
  • DigiCheck

ទទួលកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាបច្ចេកវិទ្យា

កញ្ចប់ឧត្ថម្ភថ្លៃសិក្សាបច្ចេកវិទ្យាចំនួន ៦០% - ៧០% រយៈពេល ៤ឆ្នាំ
  • ការជ្រើសរើសនិស្សិត

  • សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឌីជីថល​នឹង​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​បង់ថ្លៃ​ចំនួន ១០០កន្លែង ដើម្បី​សិក្សា​ជំនាញ​ដូច​ខាង​ក្រោម ៖

  • • ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) ចំនួន ៣០កន្លែង
  • • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ចំនួន ៤០កន្លែង
  • • ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) ចំនួន ៣០កន្លែង
  • លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជន​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ដែល​បាន​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឌីជីថល​តាម​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម ៖

  • • ការ​ប្រឡង​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​លើ​វិញ្ញាសារ

  • — គណិតវិទ្យា-តក្កវិទ្យា រយៈពេល ២ម៉ោង
  • — ភាសាអង់គ្លេស រយៈពេល ១ម៉ោង
  • • ជា​សិស្ស​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល។

  • តម្លៃសិក្សា និងកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា

  • បេក្ខជន​ដែល​ប្រឡង​ជាប់​ត្រូវ​បង់ថ្លៃសិក្សា ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុងមួយឆ្នាំ (ថ្នាក់​បរិញ្ញា​បត្រ​ត្រូវ​សិក្សា​រយៈពេល ៤ឆ្នាំ)។

  • បេក្ខជន​ឆ្នើម​ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​នឹង​ទទួល​បាន​កញ្ចប់​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ពិសេស​មាន​អត្ថ​ប្រយោជន៍​ដូច​ខាង​ក្រោម៖

  • • ពិន្ទុចាប់ពី ៨៥% ឡើងទៅ នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា ៧០% ស្មើនឹង ១.៧៥០ (មួយពាន់ប្រាំពីររយហាសិប) ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃចំនួន ១គ្រឿង

  • • ពិន្ទុចាប់ពី ៧០% ដល់ក្រោម ៨៥% នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា ៦០% ស្មើនឹង ១.៥០០ (មួយពាន់ប្រាំរយ) ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃចំនួន ១គ្រឿង។

  • កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

  • • ការចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

  • • បេក្ខជនត្រូវមកទទួលសលាកប័ត្រឯកត្តជនដោយភ្ជាប់ជាមួយរូបថត 4×6 ចំនួន ២សន្លឹក សម្រាប់បំពេញលក្ខខណ្ឌផ្សេងៗនៅអគារបណ្ឌិត្យសភា CADT ដើម្បីទទួលព័ត៌មាន និងកាលបរិច្ឆេទប្រឡង

  • • ការប្រឡងនឹងធ្វើនៅអគារបណ្ឌិត្យសភា CADT តាមប្រព័ន្ធកុំព្យូទ័រ។

ចុះឈ្មោះប្រឡង

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

ជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ១០០កន្លែង
  • ការជ្រើសរើសនិស្សិតអាហារូបករណ៍

  • សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឌីជីថល​នឹង​ធ្វើការ​ជ្រើស​រើស​និស្សិត អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ឱ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១០០កន្លែង ដូចខាងក្រោម ៖
  • • ទូរគមនាគមន៍ និង​បណ្ដាញ (Telecoms & Networking) ចំនួន ៣៥កន្លែង
  • • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ចំនួន ៣០​កន្លែង
  • • ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) ចំនួន ៣៥កន្លែង
  • លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជន​បេក្ខនារី​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​ដែល​បាន​រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​តាម​លក្ខខណ្ឌ​ដូចខាងក្រោម ៖
  • • ជាសិស្សជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែលមាន​និទ្ទេស​រួម A B ឬ C (ចំពោះ​សិស្ស ដែល​ទទួលបាន​និទ្ទេស​រួម C ត្រូវមាន​និទ្ទេស A លើ​មុខ​វិជ្ជា​វិទ្យាសាស្រ្ត៖ គណិតវិទ្យា និងរូបវិទ្យា) សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ មក​ពី​ជនបទ​ដាច់ស្រយាល ជនមាន​ពិការ​ភាព និង​សិស្សនារី​ត្រូវបាន​លើកទឹក​ចិត្ត។
  • • ការប្រឡងប្រជែងធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ៖
  • — គណិតវិទ្យា-តក្កវិទ្យា រយៈពេល ២ម៉ោង
  • — ភាសាអង់គ្លេស រយៈពេល ១ម៉ោង
  • កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

  • • ការចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
  • • បេក្ខជន បេក្ខនារីត្រូវមកទទួលសលាកបត្រសុំសិទ្ធប្រឡងចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ និងរូបថត 4×6 ចំនួន ២សន្លឹក សម្រាប់បំពេញ​លក្ខខណ្ឌ​ផ្សេងៗ​នៅ​អគារ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ដើម្បី​ទទួល​ព័ត៌មាន និង​​កាលបរិច្ឆេទប្រឡង
  • • ការប្រឡងនឹងធ្វើ​នៅ​អគារ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ចាប់ពី​ថ្ងៃទី១៨ ខែមករា រហូតដល់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ចុះឈ្មោះប្រឡង
ADDRESS

Bridge 2, National Road 6A, Sangkat Prek Leap, Khan Chroy Changva, Phnom Penh

 

INSTITUTES

Institute of Digital Technology
Institute of Digital Governance
Institute of Digital Research and Innovation

INFORMATION LINKS

Contact Us
Careers
Admission
Resources

  • Follow
  • Follow
  • Follow
  • Follow
  • Follow

CADT © 2022 All Rights Reserved