ភ្នំពេញ ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ -មជ្ឈមណ្ឌលជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យា ឌីជីថលនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថល បានរៀបចំនូវ កម្មវិធី ស្វែងយល់អំពី បរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា ដែលត្រូវបានរៀបចំ ជាបាឋកថា ជាសាធារណៈប្រចាំខែលើកទី ១។ បាឋកថាជាសាធារណៈប្រចាំខែនេះ មានការចូលរួមពី វាគ្មិនកិត្ដិយស ឯកឧត្តម នាង ម៉ៅ អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បាឋកថាប្រចាំនេះ បានប្រព្រឹត្តឡើង តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធី Zoom និង Facebook Live) ដោយមានការចូលរួម យ៉ាងកុះករពីសំណាក់មន្រ្តីរាជការនានា។

កាលពីវេលាម៉ោងពីររសៀល ថ្ងៃសុក្រ ទី ១៧ ខែធ្នូ កន្លងទៅ មជ្ឈមណ្ឌលជំរុញ អភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល បានរៀបចំជាបាឋកថាជាសាធារណៈប្រចាំខែលើកទី ១ ដែលមានគោលដៅបង្ហាញពីកិច្ចការរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ដែលក្រុមការងាររបសស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងរៀបចំសេចក្តីព្រាង។

ការចែករំលែកនូវធនធាននានាដែលពាក់ព័ន្ធក្នុងការរៀបចំនូវរដ្ឋាភិបាលឌីជីថល ដែលក្នុងនោះរួមមាន រដ្ឋាភិបាលអេឡិចត្រូនិច (e-Government), រដ្ឋាភិបាលបើកចំហរ (Open Government), រដ្ឋាភិបាលផ្តោតលើទិន្នន័យ (Date-Centric Government), រដ្ឋាភិបាលបដិវត្តកម្មពេញលេញ, (Transform Governement) រដ្ឋាភិបាលឆ្លាតវៃ (Smart Governement) ជាដើម។

ការរៀបចំឡើងនូវបាឋកថាប្រចាំខែ ក្រោមប្រធានបទ ស្វែងយល់អំពី បរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈនៅកម្ពុជា នឹងជាថ្នាលមួយក្នុងការបណ្តុះបណ្តាល និងជំរុញឲ្យ ទស្សនៈវិស័យរដ្ឋាភិបាលឌីជីថល មានការរីកចម្រើន ក្នុងការរុញច្រាន ប្រទេសកម្ពុជា ក្លាយជាប្រទេសឆ្លាតវៃ (Smart City)។ នេះក៍ក្លាយជាផ្នែកមួយក្នុងការជម្រុញនូវនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាផងដែរ។

សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://cadt.edu.kh.com/ ឬទំនាក់ទំនង pr@cadt.edu.kh
Telegram៖ t.me/cadt_official
FB: http://bit.do/cadt-academy-fb
IG: cadtofficial
LinkedIn: http://bit.do/cadt-linkedin