(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការសម្រេចផ្ដល់អាហារូបករណ៍១០០ភាគរយគឺ «អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship» ចំនួន១០០កន្លែង ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ទូរគមនាគមន៍ និងបណ្ដាញ, វិទ្យាសាស្រ្ដកុំព្យូទ័រ, ពាណិជ្ជកម្មអេឡិចត្រូនិក នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
![](https://www.cadt.edu.kh/wp-content/uploads/2021/08/techo-scholarship-1024x694.jpg)
បេក្ខជនជ័យលាភីម្នាក់ៗ នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ សរុបប្រមាណ១៧.០០០ដុល្លារ សម្រាប់ការសិក្សា៤ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ១២០ដុល្លារ ក្នុងមួយខែ និងកុំព្យូទ័រមួយគ្រឿង។ និស្សិតដែលរៀនចប់នឹងមានឱកាស ចូលបម្រើការងារ នៅក្រសួងប្រៃសនីយ៍ និងទូរគមនាគម៍។
បេក្ខជនដែលមានបំណងស្នើសុំ អាហារូបករណ៍ខាងលើ សូមចុះឈ្មោះប្រឡងប្រជែង តាមរយៈគេហទំព័រ www.niptict.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទាំងស្រុង៖
![](https://www.cadt.edu.kh/wp-content/uploads/2021/09/2-scaled-2-721x1024.jpg)
![](https://www.cadt.edu.kh/wp-content/uploads/2021/09/3-1-724x1024.jpg)