ភ្នំពេញ ថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2023– បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងមជ្ឈមណ្ឌលបរិវត្តកម្មឌីជីថល (Digital Transformation Center) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី បានសហការរៀបចំី “ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២៣” ក្រោមប្រធានបទ “បំផុសគំនិតដោយឧត្តមភាព”។ ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាកំពុងបានបោះជំហានទៅមុខនៅក្នុងឧស្សាហកម្មនេះ បើទោះបីជាប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ។ កម្មវិធីពានរង្វាន់’ Cambodian Women in Tech Awards រៀបចំឡើងដើម្បីអបអរសាទរ និងទទួលស្គាល់នូវសមិទ្ធិផលរបស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល វិស្វករបច្ចេកវិទ្យាឌីជីថល ស្ត្រីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ស្ត្រីក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថល និងស្ត្រីឆ្នើមក្នុងការច្នៃប្រឌិតឌីជីថលនៅកម្ពុជា។ ពានរង្វាន់នេះមានគោលបំណងផ្តល់ជាវេទិកាដល់ស្ត្រីក្នុងផ្នែកបច្ចេកវិទ្យដើម្បីបង្កើតបណ្តាញ ក៏ដូចជាការជំរុញការគាំទ្រដល់ស្ត្រីជំនាន់ក្រោយក្នុងវិស័យបច្ចេកវិទ្យាសំដៅពង្រីកសហគមន៍បច្ចេកវិទ្យាប្រកបដោយភាពសំបូរបែប និងបរិយាបន្ន នៅកម្ពុជា។

CAMBODIA WOMEN IN TECH AWARDS 2023 IS OPEN FOR APPLICATIONS

Cambodia Women in Tech Awards 2023 កំពុងស្វែងរកសហគ្រិនស្ត្រី វិស្វករ មន្ត្រីរាជការ អ្នកច្នៃប្រឌិត និងយុវតីដែលដែលចូលរួមធ្វើឱ្យមានផលជាវិជ្ជមានក្នុងយុគសម័យនៃការបរិវត្តកម្មឌីជីថល។

ពានរង្វាន់ នេះ ត្រូវបានផ្តល់ជូនដល់ស្រ្តីឆ្នើម៥ ប្រភេទពានរង្វាន់ រួមមានះ ៖

ពាន់រង្វាន់ស្ត្រី – សហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ

ពាន់រង្វាន់ស្ត្រី – វិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ

ពាន់រង្វាន់ស្ត្រី – យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ

ពាន់រង្វាន់ស្ត្រី – នវានុវត្តន៍រដ្ឋាភិបាលឌីជីថលឆ្នើមប្រចាំឆ្នាំ

ពាន់រង្វាន់ស្ត្រី – អ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ

ជ័យលាភីនឹងទទួលបានប័ណ្ណរង្វាន់លើកទឹកចិត្ត ដែលមានតម្លៃ 4,000.00 ដុល្លារអាមេរិកសម្រាប់ប្រើប្រាស់លើការចំណាយកម្មវិធីបណ្តុះបណ្តាលនៅក្នុងនិងក្រៅប្រទេស និងសម្រាប់សកម្មភាពអប់រំផ្សេងៗទៀត។

បន្ថែមលើព្រឹត្តិការណ៍ពានរង្វាន់នេះ ក៍មាននូវការរៀបចំសកម្មភាព ផ្សេង ទៀត ដូចជា ការ បណ្តុះបណ្តាល យុទ្ធនាការណែនាំ និង កម្មវិធីជួបជុំនិងបណ្តាញ។

ស្វែងយល់បន្ថែមអំពីពានរង្វាន់ និងដំណើរការដាក់ពាក្យនៅទីនេះ៖

ដាក់ពាក្យឥឡូវនេះ៖ cadt.edu.kh/events/women-in-tech/

មានសំណួរអំពីកម្មវិធីរង្វាន់ទេ?

កញ្ញា លឹម ហុងគីម ត្រៀម ខ្លួន ជា ស្រេច ដើម្បី ជួយ អ្នក

អ៊ីមែល៖ kimhorng.lim@cadt.edu.kh

ទូរស័ព្ទ៖ +855 867 5711

Keep in touch:

Keep in Touch