រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សេង សុភាព បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជូនមន្ត្រីរាជការ នៅមន្ទីរខេត្តនានា ចំនួន ៣វគ្គ រួចរាល់ជាស្ថាពរ ដែលសិក្ខាកាមទទួលបាន ជោគជ័យចំនួន៨៧នាក់មកពីបណ្តាមន្ទីរនានាចំនួន២០ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានអបអរដល់សិក្ខាកាម និងឆ្លើយតមនូវសំណូមពរ សិក្ខាកាម ព្រមទាំងមានប្រសាសន៍ថា ធនធានផ្នែកបច្ចេកវិទ្យាឌីជីថលជាតម្រូវការចាំបាច់បំផុត នាពេលបច្ចុប្បន្ន និងអនាគត ស្របនឹងចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងអភិវឌ្ឍវិស័យរដ្ឋាភិបាលឌីជីថល។