ភ្នំពេញ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ – បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយ USAID និង Development Engineering UC Berkeley មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍ និងពិព័រណ៍ បច្ចេកវិទ្យា “CODE-C” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី 17-18 ខែមិថុនា ឆ្នាំ 2022 ចាប់ពីម៉ោង 8:30 ព្រឹក ដល់ 05:00 ល្ងាច នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល (CADT Innovation Center) នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា ឌីជីថលកម្ពុជា។

CODE-C, THE FIRST DEVELOPER CONFERENCE PREPARED TO HOST THIS JUNE
CODE-C, THE FIRST DEVELOPER CONFERENCE PREPARED TO HOST THIS JUNE

Code-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេ សម្រាប់អ្នកសរសេរកូដ អ្នកដឹកនាំ អាជីវកម្មបច្ចេកវិទ្យា និងប្រមូលផ្តុំដោយអ្នកមានទេពកោសល្យខាងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញដល់ការច្នៃប្រឌិត ផលិតផលឌីជីថលនៅក្នុងប្រទេសកម្ពុជា និងដើម្បីរួមចំណែកក្នុងកសាងអនាគតឌីជីថលនៅកម្ពុជា។ កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំអ្នកចូលរួមមកពីប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថល រដ្ឋាភិបាល និងស្ថាប័ន អប់រំ ដោយមានការចូលរួមពីសំណាក់វាគ្មិន មកពីឧស្សាហកម្មឈានមុខចម្រុះផ្សេងៗគ្នា និងអ្នកច្នៃប្រឌិតសំខាន់ៗ ដែលនឹងធ្វើឲ្យអ្នកចូលរួមកម្មវិធីនឹងទទួលបាននូវ បច្ចុប្បន្នភាពអំពីនិន្នាការថ្មីបំផុត និងបញ្ហាប្រឈមសំខាន់ៗ ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់ប្រព័ន្ធនៃការដំណើរការបញ្ជាផ្សេងៗ។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានបង្កើតកម្មវិធីនេះឡើង ចេញពីការរួមសហការ ក្នុងភាពជាដៃគូជាមួយ នឹង USAID និង Development Engineering UC Berkeley។ ជាផ្នែកមួយនៃកម្មវិធី ក៍មានការតាំងពិព័រណ៍ ដែល នឹងប្រមូលផ្តុំនូវផលិតផល/សេវាកម្ម ប្រកបដោយភាពច្នៃប្រឌិតពីអាជីវកម្មឌីជីថល និង​ធុរកិច្ចថ្មីនៅទូទាំង វិស័យនានា ដើម្បីបង្ហាញពីការអភិវឌ្ឍន៍នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

ជាផ្នែកមួយនៃចក្ខុះវិស័យរបស់ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី និងបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ Code-C នឹងក្លាយជាសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីលើកដំបូង ដើម្បីបង្កើតវេទិកាផ្លាស់ប្តូរប្រចាំឆ្នាំសម្រាប់សហគមន៍ អ្នកអភិវឌ្ឍន៍ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីនិន្នាការ នៃការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល។

សូមចូលរួមកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃ អ្នកចូលរួមនឹងទទួលបានការស្វែងយល់ពីគំនិត ការពិភាក្សា និងនិន្នាការចែករំលែកដោយអ្នកជំនាញមកពីក្រុមហ៊ុនជាតិ និង​អន្តរជាតិ កម្មវិធីនេះរៀបចំមាតិកាបទបង្ហាញ ចម្រុះផ្សេងៗគ្នា​ជាង ៥០ ប្រធានបទ និង​វាគ្មិន​ជាង ៥០រូប។

ត្រៀមខ្លួនដើម្បីក្លាយជាផ្នែកមួយនៃសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម៖